ចំណុចសំខាន់ៗ (Key points)
- កៅអីសុវត្ថិភាពក្នុងរថយន្ត និងកៅអីបន្តុបក្នុងរថយន្តជួយការពារកូនរបស់អ្នកពី របួសធ្ងន់ធ្ងរខណៈពេលកំពុងធ្វើដំណើរនៅក្នុងរថយន្ត។
- មានការណែនាំអំពីការអនុវត្តល្អបំផុតសម្រាប់កៅអីសុវត្ថិភាពក្នុងរថយន្ត ដើម្បីធានាថាកុមារត្រូវបានរក្សាយ៉ាងមានសុវត្ថិភាព តាមដែលអាចធ្វើទៅបាន។ ការណែនាំទាំងនេះមិនតែងតែដូចគ្នានឹងច្បាប់នោះទេ។
- វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកប្រភេទកៅអីសុវត្ថិភាពក្នុងរថយន្ត និងកៅអីបន្តុបក្នុងរថយន្តដែលមានសុវត្ថិភាពបំផុតសម្រាប់កូនរបស់អ្នក។
- ទារក និងកុមារតូចៗមានសុវត្ថិភាពបំផុតនៅក្នុងកៅអីសុវត្ថិភាពកុមារបែរមុខទៅ ខាងក្រោយក្នុងរថយន្ត។ ទារករបស់អ្នកគួរបន្តអង្គុយក្នុងកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយដរាបណាពួគគេនៅតែអង្គុយត្រូវសម – ល្អបំផុតគឺរហូតដល់អាយុពីរទៅបីឆ្នាំ។
- សញ្ញាសម្គាល់លើស្មាគឺជាវិធីដ៏ល្អមួយដើម្បីពិនិត្យមើលថាតើកូនរបស់អ្នកមានសុវត្ថិភាពឬអត់
នៅក្នុងកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តរបស់ពួកគេ ឬប្រសិនបើពួកគេធំហួស នឹងទំហំកៅអីនោះ។
- 'ការធ្វើតេស្ត 5 ជំហាន' គឺជាស៊េរីនៃសំណួរមួយចំនួនដែលពិនិត្យមើលថាតើវាមានសុវត្ថិភាព សម្រាប់កូនរបស់អ្នកឬអត់ ក្នុងការធ្វើដំណើរដោយពាក់ខ្សែក្រវាត់សុវត្ថិភាពពាក់កាត់ស្មា និងបំពាក់លើភ្លៅសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះ។ កូនរបស់អ្នកត្រូវតែជាប់ទាំងប្រាំជំហាន
ដើម្បីត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយគ្មានកៅអីបន្តុប។
- កុមារភាគច្រើននឹងមិនជាប់ 'ការធ្វើតេស្ត 5 ជំហាន' ទាំងនេះទេរហូតដល់ពួកគេមានអាយុពីដប់ ទៅដប់ពីរឆ្នាំ។
ហេតុអ្វីបានជាកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបមាន សារៈសំខាន់ម្ល៉េះ? (Why are car and booster seats so important?)
គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវថ្នល់គឺជាមូលហេតុចម្បងនៃការស្លាប់ដោយចៃដន្យចំពោះកុមារអាយុក្រោម 15 ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី។ ជារៀងរាល់ឆ្នាំនៅក្នុងរដ្ឋវិចថូរៀ កុមាររាប់រយនាក់បានពាក់ព័ន្ធក្នុង គ្រោះថ្នាក់រថយន្ត។ ក្នុងអំឡុងពេលគ្រោះថ្នាក់រថយន្ត
ហានិភ័យនៃការរងរបួសធ្ងន់ធ្ងររបស់កុមារគឺខ្ពស់ជាងប្រសិនបើពួកគេមាន៖
- គ្មានការទប់ការពារនៅក្នុងរថយន្ត (មិនអង្គុយក្នុងកៅអីសុវត្ថិភាពក្នុងរថយន្ត កៅអីបន្តុបក្នុងរថយន្ត ឬខ្សែក្រវាត់សុវត្ថិភាពសម្រាប់មនុស្សពេញវ័យ)
- មិនបានពាក់ទប់ត្រឹមត្រូវ (នៅក្នុងកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្ត ដែលមិនស្របសម្រាប់ទំហំរាងកាយរបស់ពួកគេ)
- កំពុងធ្វើដំណើរក្នុងកៅអីសុវត្ថិភាពខាងមុខនៃរថយន្ត។
- កៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្ត ការពារកូនរបស់អ្នកពីការរងរបួសធ្ងន់ធ្ងរ ខណៈពេលកំពុងធ្វើដំណើរនៅក្នុងរថយន្ត។ ពួកគេធ្វើបែបនេះដោយ៖
- ការធានាថាកូនរបស់អ្នករក្សាក្នុងកៅអីសុវត្ថិភាពរបស់ពួកគេ
- ជួយទប់សម្រាលផលប៉ះពាល់នៃគ្រោះថ្នាក់ដើម្បីការពារក្បាល ក និងដងខ្លួនរបស់កូនអ្នក
- ចងទប់កូនរបស់អ្នកដោយខ្សែចងដែលផ្អែកនឹងឆ្អឹងរឹងមាំដូចជាស្មា និងត្រគាករបស់ពួកគេ ជាជាងនៅលើក និងពោះរបស់ពួកគេ។
អ្នកគួរតែធានាថាកូនរបស់អ្នកនៅក្នុងកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តត្រឹមត្រូវ ជានិច្ចសម្រាប់ទំហំរាងកាយរបស់ពួកគេ - សូម្បីតែសម្រាប់ការបើកបររយៈពេលខ្លីក៏ដោយ។ កៅអីសុវត្ថិភាពត្រឹមត្រូវអាចប្រែប្រួលនៅក្នុងរថយន្តខុសៗគ្នា។
តើកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តមួយណា ដែលល្អបំផុតសម្រាប់កូនរបស់ខ្ញុំ? (Which car or booster seat is best for my child?)
មានកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តបីប្រភេទសំខាន់ៗ៖
- កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុងរថយន្ត
- បែរមុខទៅខាងក្រោយនៃរថយន្ត
- គាំទ្រខ្នង ក្បាល និងក
- មានខ្សែភ្ជាប់មកជាមួយស្រាប់។
- កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខក្នុងរថយន្ត
- បែរមុខទៅខាងមុខនៃរថយន្ត
- គាំទ្រខ្នង ក្បាល និងក
- មានខ្សែភ្ជាប់មកជាមួយស្រាប់។
- កៅអីបន្តុបក្នុងរថយន្ត
- បែរមុខទៅខាងមុខនៃរថយន្ត
- គាំទ្រខ្នង ក្បាល និងក
- ពុំមានកៅអីសុវត្ថិភាពកុមារដែលមានស្រាប់ - ប្រើខ្សែក្រវាត់សុវត្ថិភាពពាក់កាត់ស្មា និងបំពាក់លើភ្លៅសម្រាប់មនុស្សពេញវ័យ។
កូនរបស់អ្នកគួរតែធ្វើដំណើរក្នុងកៅអីសុវត្ថិភាពកុមារដែលត្រូវសមនឹងទំហំរាងកាយរបស់ពួកគេជានិច្ច មិនមែនតាមអាយុរបស់ពួកគេទេ។ កុំផ្លាស់កូនរបស់អ្នកទៅក្នុងប្រភេទកៅអីសុវត្ថិភាពកុមារបន្ទាប់ មួយទៀតលឿនពេក - ទោះបីជាច្បាប់អនុញ្ញាតឱ្យធ្វើដូច្នោះដោយផ្អែកលើអាយុក៏ដោយ។
ការផ្លាស់កៅអីសុវត្ថិភាពកុមារក្នុងរថយន្ត (Changing child car restraints)
ការផ្លាស់កូនរបស់អ្នកទៅប្រភេទកៅអីសុវត្ថិភាពកុមារក្នុងរថយន្តបន្ទាប់មួយទៀតលឿនពេក បង្កើនហានិភ័យរបស់ពួកគេនៃការរងរបួសធ្ងន់ធ្ងរ ឬស្លាប់ក្នុងគ្រោះថ្នាក់រថយន្ត។
ច្បាប់អូស្ត្រាលីស្ដីពីកៅអីសុវត្ថិភាពកុមារក្នុងរថយន្តភាគច្រើនគឺផ្អែកលើអាយុ។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យកុមារ Royal Children's Hospital (RCH) ផ្តល់ការណែនាំយ៉ាងខ្លាំងឱ្យធ្វើតាមគោលការណ៍ណែនាំ របស់អ្នកជំនាញថ្នាក់ជាតិដូចខាងក្រោមសម្រាប់កៅអីសុវត្ថិភាពកុមារដែលមានសុវត្ថិភាពបំផុត
និងការជ្រើសរើសកៅអីសុវត្ថិភាពកុមារដែលត្រូវសមនឹងទំហំរាងកាយកូនរបស់អ្នក ជាជាងតាមអាយុរបស់ពួកគេ។ ការណែនាំផ្អែកលើទំហំ នឹងរក្សាកូនរបស់អ្នកនៅក្នុងកៅអីសុវត្ថិភាព ក្នុងរថយន្តនីមួយៗបានយូរជាង ប៉ុន្តែក៏រក្សាពួកគេឱ្យមានសុវត្ថិភាពជាងមុនផងដែរ។
រង់ចាំរហូតដល់កូនរបស់អ្នកធំហួសនឹងទំហំកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តរបស់ ពួកគេ មុននឹងផ្លាស់ពួកគេទៅក្នុងកៅអីសុវត្ថិភាពដែលមានទំហំធំជាង។ បន្ទាប់មក សូមសាកល្បង ជម្រើសទាំងអស់នៅក្នុងប្រភេទកៅអីសុវត្ថិភាពកុមារបច្ចុប្បន្នរបស់កូនអ្នក មុនពេលផ្លាស់ពួកវាទៅ
ប្រភេទបន្ទាប់។ ជាឧទាហរណ៍ រកមើលកៅអីសុវត្ថិភាពក្នុងរថយន្តដែលធំជាង មុននឹងផ្លាស់កូនរបស់អ្នក ទៅក្នុងកៅអីបន្តុបក្នុងរថយន្ត។
ចូលមើលគេហទំព័រ Transport Victoria (គមនាគមន៍ រដ្ឋវិចថូរៀ) ដើម្បីអានច្បាប់ និងការណែនាំបច្ចុប្បន្នស្ដីពីកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តក្នុងរដ្ឋវិចថូរៀ។
កៅអីសុវត្ថិភាពបែរមុខទៅខាងក្រោយក្នុងរថយន្ត (Rearward-facing car seat)
ទារករបស់អ្នកត្រូវតែបន្តអង្គុយក្នុងកៅអីសុវត្ថិភាពបែរមុខទៅខាងក្រោយក្នុងរថយន្ត ឬកៅអីសុវត្ថិភាពទារកក្នុងរថយន្តតាំងពីកំណើត។ កៅអីសុវត្ថិភាពកុមារនេះជួយទប់ទ្រក្បាល និងករបស់ពួកគេនៅពេលកំពុងធ្វើដំណើរ និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ បានច្រើនលើរាងកាយរបស់ពួកគេ។
មានប្រភេទខុសៗគ្នានៃកៅអីសុវត្ថិភាពបែរមុខទៅខាងក្រោយក្នុងរថយន្ត ដូចជាកៅអីសុវត្ថិភាពទារក ក្នុងរថយន្ត និងកៅអីសុវត្ថិភាពក្នុងរថយន្តរួមបញ្ចូលគ្នា ដែលផ្លាស់ប្តូរពីបែរមុខទៅខាងខាងក្រោយ ទៅបែរមុខទៅខាងមុខ។
អ្នកគួរកែសម្រួល និងរឹតបន្តឹងខ្សែក្រវាត់កៅអីសុវត្ថិភាពបែរមុខទៅខាងក្រោយក្នុងរថយន្ត ឬកៅអីសុវត្ថិភាពទារកគ្រប់ពេលធ្វើដំណើរ។
ពេលណាត្រូវផ្លាស់ទៅកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ (When to move to a forward-facing car seat)
កូនរបស់អ្នកមានសុវត្ថិភាពបំផុតនៅពេលធ្វើដំណើរដោយអង្គុយក្នុងកៅអីសុវត្ថិភាពបែរមុខទៅខាង
ក្រោយ។ ពួកគេគួរតែរក្សាអង្គុយក្នុងកៅអីសុវត្ថិភាពបែរមុខទៅខាងក្រោយឱ្យបានយូរតាមដែលអាច ធ្វើទៅបាន - ល្អបំផុតរហូតដល់ពួកគេមានអាយុពីរ ទៅបីឆ្នាំ។ អ្នកគួរតែផ្លាស់កូនរបស់អ្នកទៅអង្គុយ
ក្នុងកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ នៅពេលដែលពួកគេធំហួសនឹងដែនកំណត់ទំហំអតិបរមានៃកៅអីនោះប៉ុណ្ណោះ។
កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ និងបែរទៅខាងក្រោយ អនុលោមតាមស្តង់ដារអូស្ត្រាលី និងនូវែលសេឡង់ AS/NZS 1754 ដែលជាធម្មតាមានសញ្ញាសម្គាល់កម្ពស់លើស្មា។ សញ្ញាសម្គាល់ទាំងនេះ គឺជាវិធីដ៏ល្អមួយដើម្បីពិនិត្យមើលថាតើកូនរបស់អ្នកមានសុវត្ថិភាពនៅក្នុងកៅអី
សុវត្ថិភាពកុមាររបស់ពួកគេ
ឬក៏ពួកគេធំហួសនឹងទំហំកៅអីនោះ។
នៅពេលកូនរបស់អ្នកធំហួសនឹងទំហំកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុងរថយន្តហើយ សូមសាកល្បងយកកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយដែលធំជាង ជាជាងផ្លាស់ពួកគេ ទៅអង្គុយក្នុងកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខលឿនពេក។
| អាយុ |
ច្បាប់អូស្ត្រាលី |
ការណែនាំស្ដីពីសុវត្ថិភាពរបស់អ្នកជំនាញ |
| អាយុក្រោមប្រាំមួយខែ |
បែរមុខទៅខាងក្រោយប៉ុណ្ណោះ។ |
កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុងរថយន្ត ឬកៅអីសុវត្ថិភាពទារកប៉ុណ្ណោះ។ |
| អាយុប្រាំមួយខែ ទៅ បួនឆ្នាំ |
កៅអីសុវត្ថិភាព កុមារបែរមុខទៅ ខាងមុខ ឬបែរទៅ ខាងក្រោយដែល មានខ្សែចង។ |
កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុងរថយន្ត ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ ប្រើទំហំ មិនមែនអាយុទេ ដើម្បីសម្រេចថាពេលណាត្រូវ ផ្លាស់កៅអីសុវត្ថិភាពកុមារក្នុងរថយន្ត។ កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុង >រថយន្ត គឺអាចរកបានដែលត្រូវសមសម្រាប់ ក្មេងអាយុចាប់ពីពីរ ទៅបីឆ្នាំ។ |
ពេលណាត្រូវផ្លាស់ទៅកៅអីបន្តុបក្នុងរថយន្ត (When to move to a booster seat)
កូនរបស់អ្នកគួរបន្តអង្គុយក្នុងក្នុងកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ រហូតដល់ពួកគេធំហួសនឹង ដែនកំណត់ទំហំអតិបរមានៃកៅអីនោះ - ដូចដែលបានបង្ហាញដោយសញ្ញាសម្គាល់កម្ពស់លើស្មារបស់កៅអី។ នេះដោយសារតែខ្សែចងទប់ដែលមានស្រាប់នៃកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ ការពារកូនរបស់
អ្នកបានច្រើនជាងកៅអីបន្តុបក្នុងរថយន្តដែលមានខ្សែក្រវាត់កៅអីសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ។
កុមារអូស្ត្រាលីជាមធ្យមនឹងមិនធំហួសនឹងទំហំកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខទេ រហូតដល់ពួកគេមានអាយុប្រាំបីឆ្នាំ ហើយកុមារខ្លះអាចមានអាយុលើសនេះ។
នៅពេលដែលកូនរបស់អ្នកធំហួសនឹងទំហំកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខរបស់ពួកគេ វាដល់ពេលផ្លាស់ពួកគេទៅអង្គុយក្នុងកៅអីបន្តុបហើយ។
| អាយុ |
ច្បាប់អូស្ត្រាលី |
ការណែនាំស្ដីពីសុវត្ថិភាពរបស់អ្នកជំនាញ |
| អាយុបួន ទៅប្រាំពីរឆ្នាំ |
កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខដែលមានខ្សែភ្ជាប់មកជាមួយស្រាប់ ឬកៅអី បន្តុបក្នុងរថយន្ត។ |
កៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខដែលមានខ្សែចងស្រាប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ ប្រើទំហំរាងកាយ មិនមែនអាយុទេ ដើម្បីសម្រេចថា ពេលណាត្រូវផ្លាស់ទៅកៅអីបន្តុបក្នុងរថយន្ត។ |
| អាយុប្រាំពីរឆ្នាំ និងអាយុលើសនេះ |
កៅអីបន្តុបក្នុង រថយន្ត ឬខ្សែក្រវាត់ សុវត្ថិភាពពាក់កាត់ស្មា និងបំពាក់លើភ្លៅ សម្រាប់មនុស្សពេញ វ័យតែប៉ុណ្ណោះ។ |
កៅអីបន្តុបក្នុងរថយន្ត រហូតដល់កុមារជាប់ 'ការធ្វើតេស្ត 5 ជំហាន' (ព័ត៌មានលម្អិតខាងក្រោម)។ |
ពេលណាដែលត្រូវផ្លាស់ទៅខ្សែក្រវាត់កៅអីសុវត្ថិភាពសម្រាប់មនុស្សពេញវ័យតែ
ប៉ុណ្ណោះ (When to move to an adult seat belt only)
ដូចគ្នានឹងការផ្លាស់ទៅកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខដែរ កូនរបស់អ្នកគួរអង្គុយនៅក្នុង កៅអីបន្តុបក្នុងរថយន្ត រហូតដល់ពួកគេធំហួសនឹងដែនកំណត់ទំហំអតិបរមានៅលើសញ្ញាសម្គាល់ កម្ពស់លើស្មា។ កៅអីបន្តុបក្នុងរថយន្ត ការពារកូនរបស់អ្នកច្រើនជាងខ្សែក្រវាត់សុវត្ថិភាពពាក់កាត់ស្មា
និងបំពាក់លើភ្លៅសម្រាប់មនុស្សពេញវ័យតែឯកឯង ហានិភ័យនៃរបួសធ្ងន់ធ្ងរត្រង់ពោះ ក្បាល ក និងឆ្អឹងខ្នងកើនឡើងដល់ទៅ 3.5 ដង ចំពោះកុមារដែលអង្គុយត្រូវសមនឹងកៅអីបន្តុបក្នុងរថយន្ត ប៉ុន្តែមិនបានប្រើប្រាស់វា។
ម៉ូដែលកៅអីបន្តុបក្នុងរថយន្តខុសៗគ្នា ត្រូវសមនឹងកុមារដែលមានទំហំរាងកាយផ្សេងៗគ្នា។ សូមសាកល្បងជ្រើសរើសម៉ូដែលមួយដែលនឹងសមទំហំរាងកាយកូនរបស់អ្នក ឱ្យបានយូរតាម ដែលអាចធ្វើទៅបាន។ កៅអីបន្តុបក្នុងរថយន្ត អាចរកបានដើម្បីឱ្យត្រូវសមនឹងកុមារភាគច្រើន រហូតដល់ពួកគេមានអាយុ 10
ទៅ 12 ឆ្នាំ។
នៅពេលណាដែលអ្នកគិតថាកូនរបស់អ្នកធំហួសនឹងទំហំកៅអីបន្តុបក្នុងរថយន្តហើយ អ្នកគួរតែផ្លាស់ពួកគេទៅកៅអីសុវត្ថិភាពក្នុងរថយន្តសម្រាប់មនុស្សពេញវ័យតែប៉ុណ្ណោះ ប្រសិនបើពួកគេជាប់ 'ការធ្វើតេស្ត 5 ជំហាន'។
‘ការធ្វើតេស្ត 5 ជំហាន’ ('5 step test')
'ការធ្វើតេស្ត 5 ជំហាន' នឹងជួយអ្នកពិនិត្យមើលថាតើកូនរបស់អ្នកធំល្មមអាចប្រើខ្សែក្រវាត់សុវត្ថិភាព ពាក់កាត់ស្មា និងបំពាក់លើភ្លៅសម្រាប់មនុស្សពេញវ័យតែប៉ុណ្ណោះឬអត់។ ជំហានទាំងនេះគឺ៖
- តើកុមារអាចអង្គុយបែរខ្នងរបស់ពួកគេផ្អែកនឹងកៅអីសុវត្ថិភាពក្នុងរថយន្តបានទេ?
- តើជង្គង់របស់កុមារបត់លើគែមកៅអីសុវត្ថិភាពទេ?
- តើផ្នែកខ្សែឆៀងនៃខ្សែក្រវាត់កៅអីសុវត្ថិភាពស្ថិតនៅកាត់កណ្តាលស្មារបស់កុមារ (មិនបំពាក់នៅលើក ឬចេញខាងក្រៅជិតដៃរបស់ពួកគេទេ)?
- តើផ្នែកភ្លៅនៃខ្សែក្រវាត់កៅអីសុវត្ថិភាពស្ថិតនៅទាបកាត់ត្រគាករបស់កុមារ ប៉ះភ្លៅរបស់ពួកគេទេ?
- តើកុមារអាចនៅអង្គុយដោយសុវត្ថិភាពដូចនេះ សម្រាប់ការធ្វើដំណើរទាំងមូលបានទេ?
ចម្លើយចំពោះជំហានទាំងប្រាំត្រូវតែ 'បាទ / ចាស' មុនពេលវាមានសុវត្ថិភាពសម្រាប់កូនរបស់អ្នកក្នុងការធ្វើដំណើរដោយគ្មានកៅអីបន្តុបក្នុងរថយន្ត។
ជាមធ្យម កុមារអូស្ត្រាលីមិនធំគ្រប់គ្រាន់ដើម្បីជាប់ 'ការធ្វើតេស្ត 5 ជំហាន' នៅក្នុងរថយន្តភាគច្រើនទេ រហូតដល់ពួកគេមានអាយុ 10 ឬ 11 ឆ្នាំ។
សូមចងចាំ៖ ទោះថាកូនរបស់អ្នកជាប់ ‘ការធ្វើតេស្ត 5 ជំហាន’ ឬអត់ វាអាស្រ័យលើទំហំរបស់ពួកគេ និងទំហំរថយន្តដែលពួកគេកំពុងធ្វើដំណើរ។ ជាឧទាហរណ៍ រថយន្តខ្លះមានកន្លែងអង្គុយខាងក្រោយធំ។ ធ្វើតេស្តកូនរបស់អ្នកនៅគ្រប់រថយន្ត មុនពេលពួកគេធ្វើដំណើរ។
ពេលណាដែលត្រូវផ្លាស់ទៅកៅអីសុវត្ថិភាពខាងមុខ (When to move to the front seat)
កូនរបស់អ្នកគួរអង្គុយក្នុងកៅអីសុវត្ថិភាពខាងក្រោយរហូតដល់ពួកគេមានអាយុ 13 ឆ្នាំ ឬអាយុលើសនេះ។ នេះគឺដោយសារតែហានិភ័យនៃការរងរបួសដល់កុមារដែលមានអាយុ 12 ឆ្នាំ និងអាយុក្រោមនេះ គឺជិតពីរដងចំពោះកៅអីសុវត្តិភាពខាងមុខ បើប្រៀបធៀបទៅនឹងកៅអីសុវត្តិភាពខាងក្រោយ។
ការដំឡើងកៅអីសុវត្ថិភាពក្នុងរថយន្ត (Installing a car seat)
កៅអីសុវត្ថិភាពក្នុងរថយន្ត និងកៅអីបន្តុបក្នុងរថយន្ត ការពារកូនរបស់អ្នកតែប៉ុណ្ណោះ ប្រសិនបើវា ត្រូវបានដំឡើងត្រឹមត្រូវ។ RCH ផ្តល់ការណែនាំយ៉ាងខ្លាំងឱ្យមានការត្រួតពិនិត្យកៅអីសុវត្ថិភាពកុមារ ក្នុងរថយន្តទាំងអស់ដោយអ្នកដំឡើងកៅអីដែលមានជំនាញ ដើម្បីធានាថាវាមានសុវត្ថិភាព និងសន្តិសុខ។
គន្លឹះសំខាន់ៗសម្រាប់សុវត្ថិភាពនៃកៅអីសុវត្ថិភាពក្នុងរថយន្ត (Important tips for car seat safety)
- ទិញ ឬជួលកៅអីសុវត្ថិភាពក្នុងរថយន្តដែលអនុលោមតាមស្តង់ដារអូស្ត្រាលី និងនូវែលសេឡង់ AS/NZS 1754។ វាខុសច្បាប់ក្នុងការប្រើម៉ូដែលពីក្រៅប្រទេស ឬកៅអីសុវត្ថិភាពកុមារ ក្នុងរថយន្តដែលមិនបំពេញតាមស្តង់ដារនេះ។
- តែងតែធ្វើតាមការណែនាំរបស់ក្រុមហ៊ុនផលិតកៅអីសុវត្ថិភាពក្នុងរថយន្ត និងសញ្ញាសម្គាល់ លើស្មាជានិច្ច ដើម្បីធានាថាកៅអីសុវត្ថិភាពកុមារក្នុងរថយន្តត្រូវសមនឹងទំហំរាងកាយ របស់កូនអ្នក។
- រឹតបន្តឹងខ្សែកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខ រាល់ពេលដែលកូនរបស់អ្នកធ្វើដំណើរ នៅក្នុងកៅអីនោះ។
- ពិនិត្យមើលកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តរបស់កូនអ្នកជាប្រចាំ និងកែសម្រួលវានៅពេលពួកគេធំឡើង។
- ត្រូវប្រាកដថាអ្នកពាក់ខ្សែក្រវ៉ាត់កូនរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយប្រើកៅអីសុវត្ថិភាពកុមារ ក្នុងរថយន្តដែលត្រូវសមនឹងទំហំរាងកាយរបស់ពួកគេ ទោះបីជាការធ្វើដំណើរក្នុងរយៈពេលខ្លី ក៏ដោយ។
សំណួរទូទៅអំពីកៅអីសុវត្ថិភាពក្នុងរថយន្ត និងកៅអីបន្តុបក្នុងរថយន្ត (Common questions about car and booster seats)
កូនរបស់ខ្ញុំមានផាសុកភាពច្រើនជាមួយនឹងការបែរមុខទៅខាងមុខក្នុងរថយន្ត។ តើខ្ញុំអាចផ្លាស់ពួកគេពីការបែរមុខទៅខាងក្រោយ ទៅបែរមុខទៅខាងមុខបានទេ? (My child is more comfortable facing forward in the car; can I move them from rearward to forward-facing?)
កៅអីសុវត្ថិភាពក្នុងរថយន្តនិយាយអំពីសុវត្ថិភាពក្នុងគ្រោះថ្នាក់រថយន្ត និងជៀសវាងការស្លាប់ និងការរងរបួសធ្ងន់ធ្ងរ មិនមែននិយាយអំពីផាសុកភាពនោះទេ។ ហេតុផលសុវត្ថិភាពតែមួយគត់ក្នុង ការផ្លាស់កុមារវ័យក្មេងពីកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយ ទៅកៅអីសុវត្ថិភាពកុមារបែរមុខ
ទៅខាងមុខ គឺដោយសារតែពួកគេធំហួសនឹងទំហំកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយក្នុង រថយន្តទៀត។
តើកៅអីសុវត្ថិភាពក្នុងរថយន្តផុតកាលកំណត់ទេ? (Do car seats expire?)
KidSafe ដែលជាមូលនិធិទប់ស្កាត់គ្រោះថ្នាក់កុមារនៃប្រទេសអូស្ត្រាលី ណែនាំឱ្យប្រើប្រាស់កៅអីសុវត្ថិភាព ក្នុងរថយន្តដែលប្រើអាយុតិចជាង 10 ឆ្នាំចាប់ពីថ្ងៃផលិត។ សមា្ភរៈកៅអីសុវត្ថិភាពក្នុងរថយន្តរេចរឹល
ទៅតាមពេលវេលា ដោយផ្តល់ការទ្រទប់ និងការការពារតិច។ កុំប្រើកៅអីសុវត្ថិភាពក្នុងរថយន្តដែលហែករយះ ប្រេះ ស្នាមសង្កត់ ឬខ្សែដាច់ និងរេចរឹល។ ប្រសិនបើកៅអីសុវត្ថិភាពក្នុងរថយន្តបាន ជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ អ្នកមិនគួរប្រើវាម្តងទៀតទេ ទោះបីជាវាមើលទៅមិនខូចខាត
ក៏ដោយ។ វាអាចបាក់បែកនៅខាងក្នុង។ ក្រុមហ៊ុនមួយចំនួននឹងប្តូរឱ្យកៅអីដែលខូចដោយសារ គ្រោះថ្នាក់ចរាចរណ៍សម្រាប់កៅអីថ្មី។
តើខ្ញុំអាចប្រើពូកបន្តុបកៅអីសុវត្ថិភាពក្នុងរថយន្ត ជាជាងប្រើកៅអីបន្តុបក្នុងរថយន្តបានទេ? (Can I use a booster cushion instead of a booster seat?)
ពូកបន្តុបកៅអីសុវត្ថិភាពក្នុងរថយន្ត ខុសគ្នាពីកៅអីបន្តុបក្នុងរថយន្ត ដោយសារវាមិនមានទ្រនាប់ទ្រខ្នង ឬទ្រនាប់ទ្រក្បាល ហើយអ្នកមិនអាចចងទប់វាទៅនឹងរថយន្តបានទេ។ មិនដូចកៅអីបន្តុបក្នុងរថយន្តទេ ពូកបន្តុបកៅអីសុវត្ថិភាពក្នុងរថយន្តមិនការពារផ្នែកចំហៀង ឬក្បាលរបស់កូនអ្នកទេនៅក្នុង
គ្រោះថ្នាក់រថយន្ត។ ពូកទ្រាប់កៅអីបន្តុបក្នុងរថយន្តមិនត្រូវបានណែនាំឱ្យប្រើទេ ហើយមិនអាចប្រើប្រាស់ ដោយស្របច្បាប់នៅក្នុងប្រទេសអូស្ត្រាលីទេ។
ចុះបើកូនខ្ញុំធំហួសនឹងទំហំកៅអីសុវត្ថិភាពកុមារដែលពួកគេកំពុងប្រើបច្ចុប្បន្ននេះ? (What if my child has outgrown the restraint they are currently in?)
នៅពេលកូនរបស់អ្នកធំហួសនឹងទំហំកៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តរបស់ពួកគេ វាមិនមានន័យថាការផ្លាស់ពួកគេទៅប្រភេទកៅអីសុវត្ថិភាពក្នុងរថយន្តបន្ទាប់វាមានសុវត្ថិភាពនោះទេ។ ពួកគេប្រហែលជាត្រូវការកៅអីសុវត្ថិភាពកុមារដូចគ្នាដែលមានទំហំធំជាងប៉ុណ្ណោះ។ ជាឧទាហរណ៍
ប្រសិនបើកូនរបស់អ្នកមានអាយុប្រាំមួយខែ ហើយធំហួសនឹងទំហំកៅអីសុវត្ថិភាពទារកបែរមុខទៅខាង ក្រោយហើយនោះ វាមានសុវត្ថិភាពជាងក្នុងការទិញកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងក្រោយ ដែលធំជាង ជាជាងផ្លាស់ពួកគេទៅកៅអីសុវត្ថិភាពកុមារបែរមុខទៅខាងមុខលឿនពេក។
តើខ្ញុំដឹងដោយរបៀបណាថាកៅអីសុវត្ថិភាពក្នុងរថយន្តរបស់ខ្ញុំបំពេញតាមស្តង់ដារសុវត្ថិភាពរបស់ប្រទេសអូស្ត្រាលីឬអត់? (How do I know if my car seat meets Australian safety standards?)
កៅអីសុវត្ថិភាពក្នុងរថយន្តទាំងអស់ដែលដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីដែលអនុលោមតាមស្តង់ដារ
អូស្ត្រាលី និងនូវែលសេឡង់ AS/NZS 1754 នឹងមានស្លាកសញ្ញាយ៉ាងច្បាស់នៅលើការវេចខ្ចប់ និងនៅលើកៅអីនោះផ្ទាល់។ ប្រសិនបើកៅអីសុវត្ថិភាពក្នុងរថយន្តរបស់អ្នកមានស្លាកសញ្ញានេះ វាបំពេញបានតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពអប្បបរមា
និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ហើយ។ អ្នកមិនចាំបាច់ពឹងផ្អែកលើការវាយតម្លៃសុវត្ថិភាពបន្ថែម ម៉ាកដែលមានតម្លៃថ្លៃ ឬមុខងារបន្ថែមពិសេស នោះទេ។ កៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តដែលបានទិញពីក្រៅប្រទេសអាចមិន បំពេញតាមស្តង់ដារសុវត្ថិភាពអូស្ត្រាលីទេ។
កូនរបស់ខ្ញុំមិនចង់ប្រើកៅអីបន្តុបក្នុងរថយន្តទេ ប៉ុន្តែពួកគេនៅតែអង្គុយត្រូវសមនឹង ទំហំកៅអីដែលណែនាំ។ តើខ្ញុំគួរធ្វើអ្វី? (My child does not want to use a booster seat, but they still fit the size recommendation. What should I do?)
ចម្លើយចំពោះសំណួរទាំងប្រាំនៃ 'ការធ្វើតេស្ត 5 ជំហាន' ត្រូវតែ 'បាទ / ចាស' មុននឹងមាន សុវត្ថិភាពសម្រាប់កូនរបស់អ្នកក្នុងការផ្លាស់ទៅខ្សែក្រវាត់សុវត្ថិភាពពាក់កាត់ស្មា និងបំពាក់លើ ភ្លៅសម្រាប់មនុស្សពេញវ័យ។ ខណៈពេលដែលវាជារឿងធម្មតាសម្រាប់មិត្តភក្តិរបស់កូនអ្នកមាន ឥទ្ធិពលលើពួកគេ
អ្នកត្រូវមានទំនួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពួកគេ។ ចំណាយពេលនិយាយជាមួយកូនរបស់អ្នក អំពីមូលហេតុដែលពួកគេត្រូវរបន្តអង្គុយនៅក្នុងកៅអីបន្តុបក្នុងរថយន្ត។ តែងតែព្យាយាមកំណត់អាទិភាពសុវត្ថិភាពជាងភាពស្រណុកស្រួល។
តើខ្ញុំអាចប្រើកៅអីបន្តុបក្នុងរថយន្ត ដែលមានស្រាប់នៅក្នុងរថយន្តរបស់ខ្ញុំបានទេ ឬតើវាមានសុវត្ថិភាព ជាងក្នុងការទិញកៅអីបន្តុបក្នុងរថយន្តដាច់ដោយឡែកឬ? (Can I use the booster seat built into my car, or is it safer to buy a separate booster seat?)
ច្បាប់រដ្ឋវិចថូរៀ អនុញ្ញាតឱ្យក្មេងអាយុបួនឆ្នាំ ឬអាយុលើសនេះប្រើកៅអីបន្តុបក្នុងរថយន្តដែលមានស្រាប់។ ខណៈពេលដែលកៅអីបន្តុបក្នុងរថយន្តដែលមានស្រាប់អាចមានភាពងាយស្រួល ពីព្រោះអ្នកមិនចាំបាច់ ដំឡើងវា កៅអីទាំងនោះអាចមិនការពារខ្នង ឬក្បាលរបស់កូនអ្នកបានច្រើន ដូចកៅអីបន្តុបក្នុងរថយន្ត
ដាច់ដោយឡែកនោះទេ។ ពិនិត្យជាមួយស្ថាប័ននិយ័តកម្មដែលពាក់ព័ន្ធ សម្រាប់ច្បាប់សុវត្ថិភាពកៅអី សុវត្ថិភាពក្នុងរថយន្តរបស់រដ្ឋអ្នក សម្រាប់កៅអីបន្តុបក្នុងរថយន្តដែលមានស្រាប់។
តើទារករបស់ខ្ញុំត្រូវការកៅអីសុវត្ថិភាពក្នុងរថយន្តតាក់ស៊ី ឬសេវាជិះរួមដូច Uber ដែរឬទេ? (Does my baby need a car seat in a taxi or rideshare service like Uber?)
នៅក្នុងរដ្ឋវិចថូរៀ ច្បាប់មិនតម្រូវឱ្យអ្នកបើកតាក់ស៊ីផ្តល់កៅអីសុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុង រថយន្តដល់អ្នកដំណើរទេ។ ប្រសិនបើកូនរបស់អ្នកមានអាយុក្រោមមួយឆ្នាំ ពួកគេត្រូវតែធ្វើដំណើរក្នុងកៅអី សុវត្ថិភាពខាងក្រោយនៃតាក់ស៊ី ហើយមនុស្សពេញវ័យត្រូវតែកាន់ទប់ពួកគេ ប៉ុន្តែមិនត្រូវពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពជាមួយពួកគេទេ។ ប្រសិនបើកូនរបស់អ្នកមានអាយុលើសពីមួយឆ្នាំ ពួកគេត្រូវតែធ្វើដំណើរក្នុង កៅអីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងតាក់ស៊ីដែលមានខ្សែក្រវ៉ាត់សុវត្ថិភាពដាច់ដោយឡែក ប្រសិន បើគ្មានកៅអីសុវត្ថិភាពកុមារក្នុងរថយន្តទេ។
តាក់ស៊ីរដ្ឋវិចថូរៀ តាមច្បាប់ត្រូវការបំពាក់ក្បាលទំពក់ សម្រាប់អ្នកដំណើរដើម្បីប្រើកៅអីសុវត្ថិភាពកុមារក្នុងរថយន្តសម្រាប់កូនរបស់ពួកគេ ប្រសិនបើពួកគេ
ជ្រើសរើស។
បទប្បញ្ញត្តិគឺខុសគ្នាសម្រាប់សេវាជិះរួមគ្នា ដូចជា Uber ជាដើម។ រថយន្តជិះរួមគ្នា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តង់ដារផ្លូវថ្នល់រដ្ឋវិចថូរៀសម្រាប់រថយន្តឯកជន។ នេះមានន័យថា កូនរបស់អ្នកត្រូវតែអង្គុយនៅក្នុងកៅអី សុវត្ថិភាពក្នុងរថយន្ត ឬកៅអីបន្តុបក្នុងរថយន្តដែលអនុលោមតាមច្បាប់ នៅក្នុងរថយន្តជិះរួមគ្នា រហូតដល់ ពួកគេមានអាយុប្រាំពីរឆ្នាំ។
ប្រសិនបើអ្នករស់នៅក្រៅរដ្ឋវិចថូរៀ ត្រូវប្រាកដថាពិនិត្យមើលច្បាប់ក្នុងរដ្ឋរបស់អ្នកមុនពេលធ្វើដំណើរ។
វាតែងតែមានសុវត្ថិភាពបំផុតក្នុងការដាក់កូនរបស់អ្នកឱ្យអង្គុយក្នុងកៅអីសុវត្ថិភាពកុមារដែលសមស្រប រាល់ពេលធ្វើដំណើរតាមរថយន្ត។ នេះអាចមានន័យថាការយកកៅអីសុវត្ថិភាពក្នុងរថយន្តផ្ទាល់ខ្លួន របស់អ្នកមកជាមួយអ្នក ហើយដឹងពីរបៀបដំឡើងវានៅក្នុងរថយន្តផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែម (For more information)
រៀបចំឡើងដោយក្រសួងគ្រប់គ្រងភាពតក់ស្លុតរបស់ Royal Children’s។ យើងទទួលស្គាល់ការផ្តល់មតិយោបល់របស់អ្នកប្រើប្រាស់ និងអ្នកថែទាំ RCH។
បានពិនិត្យឡើងវិញនៅខែមីនា ឆ្នាំ 2025
សូមស្វែងរកដំបូន្មានថ្មីៗបំផុតជាប្រចាំពីគ្រូពេទ្យដែលអនុវត្ត និងចុះបញ្ជីស្របច្បាប់។